ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមពិធីរំលឹកខួបលើកទី៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយម។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមព្រឹត្តិការណ៍នេះ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម រួមមាន៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ។ តាមផែនការ សម្ដេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបមួយចំនួនជាមួយថ្នាក់ដឹកនាំបរទេសមួយចំនួនទៀតនៅទីក្រុងហាណូយផងដែរ៕