វៀតណាមបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទីពីរនៅលើពិភពលោក ដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយ បន្ទាប់ពីប្រទេសកាតា។

ការដែលប្រទេសវៀតណាមបានសម្រេចនីតិវិធីផ្តល់សច្ចាប័នយ៉ាងឆាប់រហ័ស​ ហើយក្លាយសមាជិកផ្លូវការនៃអនុសញ្ញាហាណូយ បានបង្ហាញពីការសន្យាដ៏មុតមាំនិងខ្ជាប់ខ្ជយនរបស់វៀតណាមក្នុងការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងពហុភាគីនិយម។

អនុសញ្ញាហាណូយ គឺជាមូលដ្ឋានផ្លូវច្បាប់អន្តរជាតិដ៏សំខាន់មួយ ដើម្បីជួយវៀតណាមបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ រកឃើញ ស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដោយបំពេញតាមតម្រូវការធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) ត្រូវបានបើកឱ្យចុះហត្ថលេខានៅទីក្រុងហាណូយ កាលពីខែតុលា ឆ្នាំ២០២៥។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ ដើម្បីរៀបចំប្រកបដោយជោគជ័យនូវពិធីបើកឲ្យចុះហត្ថលេខា នៅទីក្រុងហាណូយ ក្នុងខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីប្រទេសនិងអង្គការអន្តរជាតិជាង ១១០ ក្នុងនោះមានប្រទេសចំនួន ៧២ បានចុះហត្ថលេខាជាផ្លូវការលើអនុសញ្ញានេះ។