សេចក្តីប្រកាសរបស់គណបក្សមោទនភាពថៃ (Bhumjaithai) បានធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែមិថុនា បន្ទាប់ពីមានការបែកធ្លាយការថតសម្លេងរវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទាក់ទងនឹងជម្លោះអធិបតេយ្យភាពរវាងប្រទេសទាំងពីរ។ គណបក្ស Bhumjaithai បានឲ្យដឹងថា គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សនេះ បានជួបពិភាក្សាគ្នាអំពីបញ្ហានេះ ហើយបានសម្រេចចិត្តដកខ្លួនចេញពីសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះ។ តាមនោះ រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីទាំងអស់នៃគណបក្ស Bhumjaithai បានដាក់លិខិតលាលែងពីតំណែងទៅកាន់នាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី ១៩ មិថុនា។

អគាររដ្ឋាភិបាលថៃ។ រូបថត៖ VOV-Bangkok

ជាមួយនឹងការសម្រេចរបស់គណបក្សមោទនភាពថៃ គណបក្សដើម្បីប្រទេសថៃ (Pue Thai) របស់នាយករដ្ឋមន្រ្តី Paetongtarn នឹងមានអាសនៈត្រឹមតែ ២៦១ ក្នុងសភាតំណាងរាស្រ្ត ខណៈគណបក្សប្រឆាំងមានអាសនៈចំនួន ២៣៤៕