ទន្ទឹមនឹងនេះ ក្រុមជួយសង្គ្រោះមកពីបណ្តាប្រទេស និងអង្គការសហប្រជាជាតិ កំពុងព្យាយាមទៅដល់តំបន់រងគ្រោះ នៅតំបន់ដាច់ស្រយាល និងតំបន់ដែលមិនសូវមានទំនាក់ទំនងល្អ ដើម្បីវាយតម្លៃលើការខូចខាត ក៏ដូចជាអនុវត្តន៍សកម្មភាព ផ្តល់ជំនួយមនុស្សធម៌។ បច្ចុប្បន្ន មានការដាក់ពង្រាយកងកម្លាំងជួយសង្គ្រោះដោយយន្តហោះចំនួន៤០លើក។
ប្រទេសជាច្រើននៅក្នុងតំបន់បានសម្តែងការរំលែកទុក្ខ និងផ្តល់ជំនួយដល់ប្រទេសអាស៊ីភាគនិរតីនេះ ក្នុងការដោះស្រាយគ្រោះមហន្តរាយ។ នៅក្នុងសារមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះសោកនាដកម្មនៅអាហ្វហ្គានីស្ថាន និងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច សម្រាប់ផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ និងជំនួយមនុស្សធម៌ដល់ប្រទេសជិតខាង។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S. Jaishankar បានសន្យាសាមគ្គីជាមួយអាហ្វហ្គានីស្ថាន ហើយនឹងជួយឧបត្ថម្ភប្រទេសនេះ ក្នុងគ្រាដ៏លំបាកនេះ។ នៅក្នុងសេចក្តីប្រកាសមួយ អគ្គលេខាអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ក៏បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាលតាលីបង់ និងបានសម្តែងការអាណិតអាសូរជាមួយប្រជាជននៃប្រទេសនេះ៕
