កូដកម្មត្រូវបានដឹកនាំដោយសហជីពធំទីពីរនិងទីបីរបស់ប្រទេសបារាំងគឺ UNSA-ICNA និង USAC-CGT។ សហជីពបានទាមទារឲ្យកែលំអរលក្ខខណ្ឌការងារ បង្កើនបុគ្គលិក និងប្រព័ន្ធបច្ចេកទេសហួសសម័យ និងវិធីសាស្រ្តគ្រប់គ្រងដែល "មិនស៊ីគ្នានឹងសុវត្ថិភាព និងស្ថិរភាព"។ ទោះជាយ៉ាងណា សហជីពធំជាងគេរបស់ប្រទេសបារាំងគឺ SNCTA មិនបានចូលរួមក្នុងកូដកម្មនោះទេ។

យន្តហោះបានចតនៅអាកាសយានដ្ឋាន Paris Orly ក្នុងទីក្រុងប៉ារីស។ រូបថត៖ THX/TTXVN

តាមការព្យាករណ៍ កម្រិតផ្អាកជើងហោះហើរ នឹងកាន់តែធ្ងន់ធ្ងរនៅថ្ងៃទី ៤ កក្កដានេះ ដែលជាពេលវេលាជិតដល់ថ្ងៃវិស្សមកាលសិក្សា។ តាមនោះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង (DGAC) បានស្នើឱ្យអាកាសយានដ្ឋានក្នុងរដ្ឋធានីប៉ារីស និងទីក្រុងភាគខាងជើង Beauvais កាត់បន្ថយជើងហោះហើររហូតដល់ ៤០% នៅថ្ងៃទី ៤ ខែកក្កដា។

មិនត្រឹមតែប្រទេសបារាំងប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពអាកាសចរណ៍នៅអឺរ៉ុបខាងលិចក៏ត្រូវបានប៉ះពាល់ដែរ។ Ryanair ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់អឺរ៉ុបបានប្រកាសថា ខ្លួនត្រូវលុបចោលជើងហោះហើរចំនួន ១៧០ជើង នៅថ្ងៃទី ៣ ខែកក្កដា៕