សន្ទស្សន៍រួមរបស់ប្រទេសវៀតណាមត្រូវបានគណនាដោយផ្អែកលើសន្ទស្សន៍សមាសធាតុជាមធ្យមចំនួន ៧ ដែលទាក់ទងនឹង AI (រូបថត៖ baochinhphu.vn)

ស្ថិតិត្រូវបានចេញផ្សាយដោយបណ្តាញស្រាវជ្រាវទីផ្សារឯករាជ្យសកល - WIN នៅថ្ងៃទី ១៦ ខែកក្កដា។

នេះជាលើកទីមួយហើយ ដែលវៀតណាមស្ថិតក្នុងប្រទេសកំពូលទាំង ១០ ឈានមុខគេក្នុងកម្រិតនៃការយល់ដឹងនិងការត្រៀមខ្លួនសម្រាប់អនុវត្ត AI យោងតាមលទ្ធផលដែលបានវាយតម្លៃដោយផ្អែកលើការស្ទង់មតិសង្គមវិទ្យានៃប្រទេសចំនួន ៤០ ក្នុងចំណោមទ្វីបចំនួន ៥។ នៅប្រទេសវៀតណាម ការសិក្សានេះត្រូវបានអង្គការ Indochina Research អនុវត្តន៍ជាមួយនឹងគំរូស្ទង់មតិទៅលើមនុស្សចំនួន ៩០០ នាក់ នៅក្នុងទីក្រុងធំៗចំនួន ៤ ចន្លោះខែធ្នូ ឆ្នាំ ២០២៤ ដល់ខែមករា ឆ្នាំ ២០២៥។

យោងតាមរបាយការណ៍ វៀតណាមទទួលបានពិន្ទុ ៥៩,២ លើមាត្រដ្ឋាន ១០០ ដោយឈរនៅលំដាប់ទី ៦ ទូទាំងពិភពលោក ដែលជាទីតាំងដ៏គួរអោយចាប់អារម្មណ៍លើសប្រទេសអភិវឌ្ឍន៍ជាច្រើន។ សន្ទស្សន៍នេះគឺជាលទ្ធផលជាមធ្យមនៃសន្ទស្សន៍សមាសភាគចំនួន ៧ ដែលទាក់ទងទៅនឹងកម្រិតនៃការយល់ដឹង ការប្រើប្រាស់ ការទទួលយក ការជឿទុកចិត្ត និងការព្រួយបារម្ភអំពី AI។ ជាក់ស្តែង វៀតណាមជាប់ចំណាត់ថ្នាក់ទី ៣ លើពិភពលោកទាក់ទងនឹងការជឿទុកចិត្តលើ AI (៦៥,៦ ពិន្ទុ) និងថ្នាក់ទី ៥5 ទាក់ទងនឹងការទទួលយក AI (៧១,៦ ពិន្ទុ)។ លើសពីនេះ សន្ទស្សន៍ផ្សេងទៀតដូចជាកម្រិតនៃការចាប់អារម្មណ៍ អារម្មណ័ផាសុកភាពក្នុងការប្រើប្រាស់ និងការយល់ឃើញអំពីអត្ថប្រយោជន៍របស់ AI ក៏ខ្ពស់ជាងមធ្យមភាគសកលផងដែរ៕