កេរដំណែលព្រះបរមរាជវាំង ហ្វេ ត្រូវបានទឹកជន់លិច។ (រូបថត៖ VGP)
យោងតាមស្ថិតិមិនគ្រប់គ្រាន់ គិតត្រឹមយប់ថ្ងៃទី ៣០ ខែតុលា ជំនន់ទឹកភ្លៀងនៅក្នុង តំបន់ភាគកណ្តាលប្រទេសវៀតណាម បានបណ្តាលឱ្យមានមនុស្សស្លាប់និងបាត់ ខ្លួនចំនួន ២២ នាក់; ផ្ទះជាង ១២០.០០០ ខ្នងត្រូវបានទឹកជន់លិច ផ្លូវចរាចរណ៍ជាច្រើន ត្រូវបាក់ស្រុត កាត់ផ្តាច់ សំណង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ រងការខូចខាតយ៉ាង ធ្ងន់ធ្ងរ តំបន់ជាច្រើនត្រូវបានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង; សកម្មភាពផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
នៅចំពោះមុខស្ថានភាពគ្រោះមហន្តរាយធម្មជាតិដ៏ស្មុគស្មាញ កាលពីយប់ថ្ងៃទី ៣០ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថលេខាលើ សារទូរលេខ ដោយស្នើឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្តោតលើការស្វែងរក និងជួយសង្គ្រោះ អ្នកដែលនៅតែបាត់ខ្លួន; ផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់អ្នករងរបួស; រៀបចំការ សួរសុខទុក្ខ លើកទឹកចិត្ត និងគាំទ្រការរៀបចំពិធីបុណ្យសពសម្រាប់អ្នកស្លាប់។ ជាពិសេស ដោយគ្រប់មធ្យោបាយទាំងអស់ ត្រូវក្ដាប់ជាប់ព័ត៌មានអំពីស្ថានភាព របស់ប្រជាជន បញ្ជូនកម្លាំងទៅកាន់គ្រប់តំបន់ដែលនៅតែត្រូវបានកាត់ផ្តាច់ទំនាក់ទំនងដោយ សារទឹកជំនន់ និងការបាក់ដី ដើម្បីផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារៈ ចាំបាច់ដល់គ្រួសារឱ្យបានឆាប់រហ័ស បញ្ជូនអ្នករងរបួស និងអ្នកជំងឺទៅមន្ទីរពេទ្យ ដើម្បីព្យាបាល; រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលបានបាត់ បង់ផ្ទះសម្បែង។ ដាច់ខាតមិនទុកឱ្យប្រជាជនត្រូវស្រេកឃ្លាន ឬគ្មានកន្លែងស្នាក់នៅឡើយ។
ទន្ទឹមនឹងនេះ មូលដ្ឋាននានាត្រូវកៀរគរកម្លាំង មធ្យោបាយ ឧបករណ៍ និង សម្ភារៈឱ្យបានច្រើនបំផុត ដើម្បីផ្តល់អាទិភាពដល់ការជួសជុលសាលារៀន ផ្លូវថ្នល់ មូលដ្ឋានថែទាំសុខភាព ហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី ទូរគមនាគមន៍ ដើម្បីធានាឲ្យ សិស្សអាចទៅសាលារៀន ប្រជាជនមានកន្លែងទៅព្យាបាល និងមានការទំនាក់ទំនង; ដោះស្រាយបញ្ហាអនាម័យបរិស្ថាន ទប់ស្កាត់ការផ្ទុះជំងឺបន្ទាប់ពីទឹកជំនន់៕