ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung និងជំទាវ Kim Hea Kyung ឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Haneda ក្នុងទីក្រុងតូក្យូ ដើម្បីចេញដំណើរទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចនៅជប៉ុនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ រូបថត៖ Yonhap/TTXVN

ចំណែកខ្លួនវិញ លោក Trump បាននិយាយថា លោក និងប្រធានាធិបតី Lee Jae Myung អាចបង្កើត "វឌ្ឍនភាពដ៏អស្ចារ្យ" លើបញ្ហាកូរ៉េខាងជើង។ ប្រធានាធិបតីអាមេរិកក៏បាននិយាយដែរថា លោកចង់ជួបមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un «ឆ្នាំនេះ»។ ក្នុងអាណត្តិដំបូងរបស់លោក លោក Trump បានជួបជាមួយលោក Kim Jong Un។

ទាក់ទងនឹងកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (USFK) លោក Trump បាននិយាយថា លោកចង់ស្នើឱ្យកូរ៉េខាងត្បូងផ្តល់កម្មសិទ្ធិរបស់សហរដ្ឋអាមេរិកលើតំបន់ដីដែលទីក្រុងសេអ៊ូលបច្ចុប្បន្នបានជួលទៅឱ្យទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតមូលដ្ឋានយោធា។

មុននោះ ថ្លែងមតិនាថ្ងៃទី ២៤ខែសីហា នៅពេលមកដល់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Trump ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung បាននិយាយថា ទីក្រុងសេអ៊ូល "នឹងពិបាកទទួលយក" សំណើរបស់សហរដ្ឋអាមេរិកសម្រាប់ "ភាពបត់បែនជាយុទ្ធសាស្រ្ត" ចំពោះ USFK។ លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យ USFK ពង្រីកវិសាលភាពនៃប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែបានសង្កត់ធ្ងន់ថា នេះគឺជាបញ្ហាដែល "មិនអាចយល់ស្របបានដោយងាយស្រួលឡើយ"៕