ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានសភានូវែលហ្សេឡង់ លោក Gerry Brownlee។ រូបថត៖ Viet Cuong/VOV

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង នារសៀលថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួបជាមួយប្រធានសភានូវែលសេឡង់ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥។

ប្រធានរដ្ឋ លោក លឿង គឿង បានសង្កត់ធ្ងន់ថា ការលើកកំពស់ទំនាក់ទំនងវៀតណាម - នូវែលសេឡង់ទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ បានបើកចេញដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែទូលំទូលាយ និងស៊ីជម្រៅ ទាំងទ្វេភាគី និងពហុភាគី។

ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ Viet Cuong/VOV

រីឯខ្លួនវិញ ប្រធានសភានូវែលសេឡង់បានវាយតម្លៃថា វៀតណាមកំពុងទទួលបានឋានៈខ្ពស់កាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងអន្តរជាតិ ហើយមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោក Gerry Brownlee ក៏បានអះអាងដែរថា ទីក្រុង Wellington បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅនូវែលសេឡង់និងប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ បង្កើនដំណើរទស្សនកិច្ច និងការផ្លាស់ប្តូរនៅគ្រប់កម្រិត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ។ ភាគីទាំងពីរក៏បានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ៕