លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតវិស័យការទូត។ (រូបថត៖ Van Hieu/VOV)

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា រយៈពេល ៨០ ឆ្នាំមុននេះ លោកប្រធានហូជីមិញ បានបង្កើតរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ន និងបានឡើងកាន់តំណែងផ្ទាល់ជារដ្ឋមន្ត្រីក្រសួងការបរទេសដើមដំបូង។ ចាប់តាំងពីពេលនោះមក ការទូតវៀតណាមបានអនុវត្តបេសកកម្មដ៏ថ្លៃថ្លានៃបដិវត្តន៍វៀតណាម ការពារឯករាជ្យ អធិបតេយ្យភាព និងតភ្ជាប់ប្រជាជនវៀតណាមជាមួយពិភពលោក។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅពិធី។ (រូបថត៖ Van Hieu/VOV)

អញើញថ្លែងមតិនៅពិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម ស្នើឲ្យវិស័យការទូតផ្តោតលើការតំរង់ទិសយ៉ាងទូលំទូលាយលើសសរស្តម្ភទាំងបីគឺ៖ ការទូតបក្ស - ការទូតរដ្ឋ - ការទូតប្រជាជន។ លោកអគ្គលេខាបក្សបានស្នើឱ្យធានាផលប្រយោជន៍ជាតិខ្ពស់បំផុតដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ រក្សាឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

“លើកតម្កើងអត្តសញ្ញាណការទូតវៀតណាម៖ ប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ បត់បែនតាមយុទ្ធសាស្ត្រ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត លើកកំពស់ឋានៈរជាតិ ដោយដើរទន្ទឹមនឹងការលើកតម្កើងតម្លៃសន្តិភាព លើកតម្កើងមនុស្សជាតិដ៏ខ្ពង់ខ្ពស់ និងសកម្មរួមចំណែកទទួលខុសត្រូវចំពោះតម្លៃរួមរបស់មនុស្សជាតិ និងសហគមន៍អន្តរជាតិ។ ធានាផលប្រយោជន៍ជាតិខ្ពស់បំផុត ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ដោះស្រាយបញ្ហានៅសមុទ្រ និងនៅលើគោកបានត្រឹមត្រូវជាមួយនឹងបាវចនានៃកិច្ចសហប្រតិបត្តិការផងនិងការតស៊ូផង ដែលក្នុងនោះខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា និងស្វែងរកចំណុចរួមជាមួយភាគីពាក់ព័ន្ធ។ ជំរុញការទូតទូលំទូលាយសម្រាប់ការអភិវឌ្ឍដោយផ្តោតលើការទូតសេដ្ឋកិច្ច និងការទូតបច្ចេកវិទ្យា”។

លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់គ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី១ ដល់ក្រសួងការបរទេស។ (រូបថត៖ Van Hieu/VOV)

ក្នុងឱកាសនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានប្រគល់គ្រឿងឥស្សិរយយសពលកម្មថ្នាក់ទី១ ដល់ក្រសួងការបរទេស សម្រាប់សមិទ្ធិផលល្អ និងឆ្នើមក្នុងការផ្តល់យោបល់ និងអនុវត្តសកម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋ រួមចំណែកក្នុងបុព្វហេតុកសាងសង្គមនិយម និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥៕