លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងគណៈប្រតិភូចូលរួមពិធីបើកការតាំងពិព័រណ៍ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”។ (រូបថត៖ VGP/Nhat Bac) |
មជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) នៅឃុំ Dong Anh ទីក្រុងហាណូយ។ (រូបថត៖ Vien Minh/VTC News) |
“ការតាំងពិព័រណ៍ក៏ជា "សាលារៀនដ៏រស់រវើក" ដែលមានការរួមបញ្ចូលគ្នាដោយ សុខដុមរមនារវាងភាពប្រពៃណី និងភាពទំនើប នាំប្រវត្តិសាស្ត្រកាន់តែជិតស្និទ្ធ ងាយ ខិតជិត ដើម្បីឱ្យមនុស្សជំនាន់បច្ចុប្បន្ន យល់ដឹងកាន់តែច្បាស់អំពីប្រភពដើម ការ លះបង់ដ៏ធំធេង និងសមិទ្ធិផលរបស់ដូនតាជំនាន់មុន; អាស្រ័យហេតុនេះ បន្ថែមកម្លាំង ចលករ បំផុសគំនិត និងបណ្តុះនូវសេចក្តីប្រាថ្នា ដើម្បីនាំប្រទេសជាតិ ឈានចូលយុគ សម័យថ្មីយ៉ាងរឹងមាំ ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខប្រកបដោយភាព ខ្លាំងមាំមួន អរិយធម៌ វិបុលភាព និងប្រកៀកស្មាជាមួយមហាអំណាចពិភពលោក”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថាបើក ការតាំងពិព័រណ៍។ (រូបថត៖ VGP/Nhat Bac) |
“ការតាំងពិព័រណ៍លើកនេះមិនត្រឹមតែបង្ហាញពីសមិទ្ធិផលដែលសម្រេចបាន ប៉ុណ្ណោះទេ ថែមទាំងគឺជាសក្ខីភាពដ៏រស់រវើកនៃសក្ដានុពលដ៏ធំធេងអំពីឧស្សាហកម្ម វប្បធម៌ ឧស្សាហកម្មកម្សាន្ត និងភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម អំពីការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនា និងប្រសិទ្ធភាពនៃខ្លឹមសារ នយោបាយ សេដ្ឋកិច្ច ប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ជាមួយនឹងរបៀបបង្ហាញទំនើប និងទាក់ទាញ បញ្ជាក់ពីតម្លៃនៃវប្បធម៌វៀតណាម សក្ដានុពលពាណិជ្ជកម្មនៃផលិត ផលច្នៃប្រឌិតរបស់វៀតណាម រួមចំណែកជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរ ភាពរបស់ប្រទេសជាតិ”។
ការតាំងពិព័រណ៌នេះបើកដោយឥតគិតថ្លៃដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥៕



