ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ baoquangninh.vn)
នេះគឺជាការវាយតម្លៃទូទៅរបស់ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រប៊ិញ នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញ នាថ្ងៃទី ២០ ខែធ្នូ។
លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ហ័រប៊ិញ បានសង្កត់ធ្ងន់ថា កម្មវិធីគោលដៅជាតិ ត្រូវបានខេត្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ដែលបង្ហាញយ៉ាងច្បាស់ពីភាពម្ចាស់ការ របស់មូលដ្ឋានមួយដែលមានបទពិសោធន៍អភិវឌ្ឍន៍ជាច្រើន។ លទ្ធផលទាំងនេះគួរតែ ត្រូវបានពង្រីកទៅកាន់តំបន់ផ្សេងទៀតលើទូទាំងប្រទេស ដើម្បីបង្កើតសន្ទុះថ្មីសម្រាប់ កំណើនជាតិ។ ដោយកោតសរសើរចំពោះចក្ខុវិស័យយុទ្ធសាស្ត្ររបស់ខេត្ត លោកឧប នាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវភាពម្ចាស់ការរបស់ខេត្តក្វាងនិញ ក្នុងការដាក់ស្នើ គោលនយោបាយវិនិយោគ និងអភិវឌ្ឍន៍ថ្មីៗ ជាពិសេសយន្តការ និងគោល នយោបាយជាក់លាក់សម្រាប់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ច Van Don; ប្រព័ន្ធផ្លូវដែកអន្តរ ខេត្តនិងក្នុងខេត្ត។
ទាក់ទងនឹងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត លោកឧបនាយករដ្ឋមន្ត្រីបាន ស្នើឲ្យខេត្តក្វាងនិញ ដើរមុខគេក្នុងការច្នៃប្រឌិត ដោយយកការពេញចិត្តរបស់ ប្រជាពលរដ្ឋ និងអាជីវកម្មធ្វើជារង្វាស់ ហើយបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងកែលម្អសមត្ថភាពអភិបាលកិច្ចនៅកម្រិតមូលដ្ឋានផងដែរ៕