អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ Pavel Bednyakov/Pool via REUTERS)

នៅថ្ងៃទី ២១ ខែកក្កដា នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងប្រកាសកាលបរិច្ឆេទនៃកិច្ចចរចាបន្ទាប់ទៀត ឱ្យបានឆាប់តាមដែលវាប្រាកដ។ លោក Dmitry Peskov បានសង្កត់ធ្ងន់ថា សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវនាពេលនេះ មានការជំទាស់យ៉ាងខ្លាំង ដែលទាមទារឱ្យមានការផ្លាស់ប្តូរ និងកិច្ចខិតខំប្រឹងប្រែងចរចាជាច្រើនរវាងភាគីទាំងពីរ។

មុននោះ នាថ្ងៃទី ១៩ ខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបញ្ជាក់ថា ក្រុងកៀវបានបញ្ជូនសំណើទៅទីក្រុងម៉ូស្គូ ដើម្បីរៀបចំកិច្ចចរចាថ្មីក្នុងសប្តាហ៍នេះ ស្របពេលដែលបង្ហាញពីបំណងចង់ពន្លឿនដំណើរការចរចាបទឈប់បាញ់។

អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានបញ្ជាក់ដែរថា មិនលើកឡេងតេករណីដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបសមភាគីអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើទាំងពីរស្ថិតនៅក្នុងទីក្រុងប៉េកាំង ក្នុងពេលតែមួយនៅខែកញ្ញាខាងមុខ។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ប៉ុន្តែរុស្ស៊ីមិនប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ មានគម្រោងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដែរឬទេ៕