នាថ្ងៃទី ១ ខែកញ្ញា ប្រមុខរដ្ឋសមាជិកអង្គការ SCO បានអនុម័តលើសេចក្តីប្រកាសទីក្រុងធានជីន ជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ដំណាក់កាល ២០២៦-២០៣៥។ រូបថត៖ Duong Giang/VNA

សេចក្តីប្រកាសទីក្រុងធានជីនបានបញ្ជាក់យ៉ាងច្បាស់ថា បណ្តាប្រទេសជាសមាជិកមានគោលការណ៍គោរពសិទ្ធិសេរីភាពរបស់ប្រជាជនក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍នយោបាយ និងសេដ្ឋកិច្ចសង្គម។ គោលការណ៍គោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា ធានាសមភាព ផលប្រយោជន៍ទៅវិញទៅមក ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ហើយការមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើប្រាស់កម្លាំង នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងអន្តរជាតិ។

សេចក្តីប្រកាសក៏បានអំពាវនាវឱ្យមានការគាំទ្រសម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងបញ្ជាក់ថា បណ្តាប្រទេស SCO នឹងប្រកាន់ខ្ជាប់នូវគោលនយោបាយមិនអនុវត្តវិធានការរារាំង និងប្រឈមមុខដាក់គ្នាក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍន៍អន្តរជាតិ។ យោងតាមសេចក្តីសម្រេចដែលបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូល SCO ប្រទេស Kyrgyzstan នឹងទទួលតំណែងជាប្រធានប្តូរវេនរបស់ SCO អាណត្តិឆ្នាំ ២០២៥-២០២៦។

ក្នុងអំឡុងសន្និសីទរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំបណ្តាប្រទេសSCO បានអនុម័តលើឯកសារចំនួន ២៤ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាការកសាងអង្គការផងដែរ៕