ថ្លែងបន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលប្រហែល ៣០ នាទី លោកនាយករដ្ឋមន្ត្រី Ishiba បានឲ្យដឹងថា ភាគីទាំងពីរ "បានអះអាងថា នឹងពង្រឹងថែមទៀតនូវសម្ព័ន្ធភាពជប៉ុន-អាមេរិក ដើម្បីជំរុញតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ សម្រាប់ប្រទេសទាំងពីររួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងពិភពលោក"។ មេដឹកនាំជប៉ុនក៏បានអះអាងថា លោកមានការពិភាក្សាដោយស្មោះត្រង់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយសង្កត់ធ្ងន់ថា ភាគីទាំងពីរ "កំពុងពិចារណាពីលទ្ធភាពសម្រេចបានកិច្ចព្រមព្រៀងស្តីពីវិធានការពន្ធគយរបស់អាមេរិកជាបន្តបន្ទាប់ តាមមធ្យោបាយសមស្របនឹងផលប្រយោជន៍ជាតិរបស់ជប៉ុន" ហើយបានឲ្យដឹងថា ភាគីទាំងពីរក៏បាន "យល់ព្រមណែនាំសមាជិកគណៈរដ្ឋមន្ត្រីពាក់ព័ន្ធ ជំរុញការពិភាក្សាបន្ថែមទៀត"។
មុននោះ ឆ្លើយអ្នកសារព័ត៌មានក្រោយជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានអះអាងថា ការចរចារពន្ធគយជាមួយជប៉ុនកំពុងដំណើរការល្អ ហើយបានបញ្ជាក់ថា “មានកិច្ចព្រមព្រៀងជាច្រើន” ដែលសម្រេចបាននៅក្នុងការចរចាទ្វេភាគីជាមួយជប៉ុន៕
