ផែនតន្ត្រីយោធាស្ត្រីចូលរួមក្នុងការហាត់សមរួម។ រូបថត៖ Trong Duc/VNA |
អញ្ជើញត្រួតពិនិត្យវគ្គហាត់សម លោកឧត្តមសេនីយ៍ត្រី Vu Viet Hung ប្រធាន ស្នងការហ្វឹកហ្វឺនយោធា - សាលារៀន (អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម) អនុប្រធានអនុគណៈកម្មាធិការរៀបចំពិធីព្យុហយាត្រា បានឲ្យដឹងថា ក្រោយពីការ ហ្វឹកហ្វឺនរយៈពេលជិត ២០ ថ្ងៃ នេះជាលើកទីមួយហើយផែនដង្ហែក្បួនក្រោមការទទួល បន្ទុករបស់ក្រសួងការពារប្រទេស ធ្វើការហាត់សមប្រមូលផ្ដុំគ្នា។ ការរៀបចំការហាត់ សមរួមគ្នា គឺដើម្បីជួយឱ្យកងកម្លាំងស៊ាំនឹងលក្ខខណ្ឌអាកាសធាតុ សណ្ឋានដី និង សម្របសម្រួលដោយរលូនជាមួយផែនផ្សេងទៀត ត្រៀមរៀបចំឱ្យបានហ្មត់ចត់សម្រាប់ ពិធីព្យុហយាត្រាទ្រង់ទ្រាយធំនាពេលខាងមុខ៕

