ការសម្ដែងសិល្បៈនៅកម្មវិធី។ (រូបថត៖ VOV) |
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ “ឱកាសមាស” តភ្ជាប់ទីកន្លែងប្រកបដោយ អត្ថន័យប្រវត្តិសាស្ត្រចំនួន៣៖ បង្គោលទង់ជាតិហាណូយ - និមិត្តរូបនៃស្មារតីឯករាជ្យ; ទីលាន Ngo Mon (ទីក្រុងហ្វេ) - កន្លែងតភ្ជាប់អតីតកាលជាមួយបច្ចុប្បន្ន; និងកំពង់ផែ Nha Rong (ទីក្រុងហូជីមិញ) - កន្លែងដែលលោកប្រធានហូជីមិញបានចាប់ផ្ដើមដំណើរ រំដោះជាតិ។
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់នេះមាន ៣ ជំពូក ដែលត្រូវបានរៀបចំតាម លំហូរពេលវេលាពីអតីតកាលរហូតដល់បច្ចុប្បន្ន ដោយបង្កើតឡើងវិញនូវទំព័រប្រវត្តិ វីរភាពរបស់ប្រជាជាតិក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ព្រមទាំងរំលេចពីសមិទ្ធិផល របស់ប្រទេសជាតិក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ផងដែរ៕

