លោកវរសេនីយ៍ត្រី Do Phu Tho និពន្ធនាយកនៃកាសែតអតីតយុទ្ធជនវៀតណាម

ស្នាដៃក្នុងកម្មវិធីមានបទចម្រៀងអំពីប្រធានបទ យុទ្ធជនពិការ និងយុទ្ធជនពលី ស្ងើចសរសើរមាតុភូមិ និងប្រទេសជាតិ សម្តែងដោយតារាចម្រៀង និងសិល្បករនៃក្រុមសិល្បៈយោធភូមិភាគទី១ និងក្រុមសិល្បៈមួយចំនួននៃខេត្ត Bac Ninh និងទីក្រុងហាណូយ។ លោកវរសេនីយ៍ត្រី Do Phu Tho និពន្ធនាយកនៃកាសែតអតីតយុទ្ធជនវៀតណាម ដែលជាអង្គភាពរៀបចំព្រឹត្តិការណ៍បានឲ្យដឹងថា៖ “មុនពេលកម្មវិធីនេះប្រព្រឹត្តទៅ យើងបានរៀបចំដំណើរទៅចែកអំណោយដល់គ្រួសារយុទ្ធជនពលីមួយចំនួន នៅទីក្រុងហាណូយ និងខេត្ត Hung Yen រួមទាំងយុទ្ធជនពិការ និងយុទ្ធជនមានជំងឺមួយចំនួនផងដែរ។ ចាប់ពីថ្ងៃនេះរហូតដល់កម្មវិធីប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែកក្កដា យើងនឹងបន្តដំណើរតបស្នងសង់គុណជូនចំពោះគ្រួសារយុទ្ធជន ពលី យុទ្ធជនដែលរងរបួស និងយុទ្ធជនមានជំងឺ”។

ក្នុងកម្មវិធីនោះ អំណោយជាក់ស្តែងជាច្រើននឹងត្រូវបានប្រគល់ជូនគ្រួសារយុទ្ធជនពិការ យុទ្ធជនពលី វីរៈអ្នកម្តាយវៀតណាម និងក្រុមគ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍នៅខេត្ត ក្រុងមួយចំនួនទូទាំងប្រទេស៕