នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ហ្វឹកហ្វឺនបក់ទង់ដៃ។ (រូបថត៖ qdnd.vn) |
លោកវរនាវីឯក Phung Duc Huy មេបញ្ជាការរងកងពលតូច ប្រធានសេនាធិការ នៃកងពលតូចលេខ ១២៧ មេបញ្ជាការនាវាល្បាតរបស់កងទ័ពជើងទឹកវៀតណាម បានឲ្យដឹងថា សកម្មភាពល្បាតរួម គឺសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា; បង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់អ្នកនេសាទនៃប្រទេសទាំងពីរក្នុងការនេសាទ ផ្លាស់ប្ដូរគ្នាទៅវិញទៅមក តាមទំនៀមទំលាប់តាំងពីយូរលង់មក។ ទន្ទឹមនឹងនោះ បន្តពង្រឹង និងអភិវឌ្ឍន៍ទំនាក់ ទំនងសហប្រតិបត្តិការ លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ៕

