អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ Thong Nhat/TTXVN) |
ក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានលើកឡើងអំពីទិសដៅនិងភារកិច្ចសម្រាប់អាណត្តិឆ្នាំ ២០២៥ - ២០៣០ របស់ទីក្រុងទាំងពីរ។ សម្រាប់រដ្ឋធានីហាណូយ លោកអគ្គលេខាបក្សសង្ឃឹមថា រួមជាមួយ នឹងគោលដៅនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព ទីក្រុងនឹងផ្តោតលើការលើកកំពស់តម្លៃវប្បធម៌ពិសេសនៃរដ្ឋធានីដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ ទីក្រុងហាណូយត្រូវតែជាមជ្ឈមណ្ឌលនយោបាយ និងវប្បធម៌របស់ប្រទេសជាតិទាំងមូល កសាងរូបភាពនៃរដ្ឋធានីបៃតង - គួរជាទីរស់នៅ - មានភាពទាក់ទាញទាំងក្នុងប្រទេសនិងអន្តរជាតិ។
សម្រាប់ទីក្រុងហូជីមិញ ចាំបាច់ត្រូវបង្កើតគំរូកំណើនថ្មីដោយផ្អែកលើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល។ ចក្ខុវិស័យនៅឆ្នាំ ២០៤៥ គឺដើម្បីក្លាយជាតំបន់ទីក្រុងដែលស្មើជាមួយនឹងទីក្រុងធំៗ នៅលើពិភពលោក; ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទេសចរណ៍នៃអាស៊ី; ជាគោលដៅពិភពលោកដ៏ទាក់ទាញ ដែលសេដ្ឋកិច្ច វប្បធម៌ និងសង្គមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ ជាប់ចំណាត់ថ្នាក់ក្នុងទីក្រុងកំពូលទាំង ១០០ លើពិភពលោក ក្លាយជាទីក្រុងសង្គមនិយមឆ្នើមរបស់វៀតណាម។
លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកសាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញឱ្យមានសណ្តាប់ធ្នាប់ វិន័យ និងសុវត្ថិភាព ដើម្បីក្លាយជាទីមកដល់សុវត្ថិភាព នៃពិភពលោក៕

