នាវាទេសចរណ៍ Sea Story បានចាកចេញពីកំពង់ផែ Porto Ghalib Marina ក្នុងទីក្រុងទេសចរណ៍ Marsa Alam កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ដឹកភ្ញៀវទេសចរទៅចូលរួមដំណើរមុជទឹករយៈពេលជាច្រើនថ្ងៃ ហើយគ្រោងនឹងត្រឡប់ទៅកំពង់ផែ Hurghada Marina នៅថ្ងៃទី ២៤ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ នាវាទេសចរណ៍មួយនេះ បានបញ្ជូនសញ្ញាអាសន្ននៅវេលាម៉ោង ៥៖៣០ ព្រឹកថ្ងៃទៅ ២៥ វិច្ឆិការ។ នៅពេលវេលាកើតហេតុ នាវាមានមនុស្សចំនួន ៤៥នាក់ ក្នុងនោះមានភ្ញៀវទេសចរ ៣១នាក់ មានសញ្ជាតិផ្សេងៗគ្នា និងក្រុមនាវិកចំនួន ១៤នាក់។ ទីតាំងនៃការលិចនាវាគឺនៅជិតទីក្រុងឆ្នេរសមុទ្រ Marsa Alam ។
បុគ្គលិកពេទ្យនិងអ្នកស្រុក រង់ចាំអ្នកនៅរស់រានមានជីវិតបន្ទាប់ពីការលិចនាវាទេសចរណ៍ Sea Story ។ រូបថត៖ EPA |
បច្ចុប្បន្ននេះ នាវាពិឃាតនៃកងទ័ពជើងទឹកអេហ្ស៊ីប និងយន្តហោះយោធាកំពុងធ្វើការល្បាត សំដៅស្វែងរកនិងជួយសង្គ្រោះនៅតំបន់លិចនាវា ដោយមានការសម្របសម្រួលជាមួយមជ្ឈមណ្ឌលជួយសង្គ្រោះដែនសមុទ្រ និងអាជ្ញាធរខេត្តសមុទ្រក្រហម។ មុននោះ យន្តហោះសង្គ្រោះបានដឹកអ្នករស់រានមានជីវិតមួយចំនួនទៅកាន់មណ្ឌលសុខាភិបាលដើម្បីថែទាំសុខភាព៕

