ដោយអះអាងថា អង្គភាពនិងបុគ្គលដែលត្រូវបានលើកតម្កើងជារៀងរាល់ឆ្នាំគឺជាតំណាងរស់រវឹកនៃជំនាន់កម្មករវៀតណាមដ៏មានភាពក្លាហាន វិជ្ជាជីវៈ ទំនួលខុសត្រូវ និងនវានុវត្តន៍។ លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនានិងចលនាមហាជនមជ្ឈឹមបានស្នើថា៖ “ខ្ញុំសូមអំពាវនាវដល់រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ អង្គការនិងភ្នាក់ងារផ្សព្វផ្សាយ បន្តរីកសាយភាយគុណតម្លៃដ៏ល្អប្រសើរនៃអង្គភាពនីមួយៗ គ្រួសារនីមួយៗ និងបុគ្គលនីមួយៗ។ ធ្វើជាអណ្តាតភ្លើងតូចមួយ ដែលបំភ្លឺស្មារតីស្នេហាជាតិ នវានុវត្តន៍ និងសមាហរណកម្ម”។

ពិធីប្រគល់និមិត្តសញ្ញា "រុងរឿងវៀតណាម" ដល់អង្គភាពដែលត្រូវបានលើកតម្កើង។ រូបថត៖ Hai Nguyen/laodong.vn

ចាប់តាំងពីកម្មវិធី "រុងរឿងវៀតណាម" ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០០៤មក មានអង្គភាពនិងបុគ្គលសរុបចំនួន ៣១៣នាក់ ត្រូវបានលើកតម្កើង។ ក្រោយរយៈពេលជាង ២១ឆ្នាំ កម្មវិធី “រុងរឿងវៀតណាម” មិនត្រឹមតែមានអត្ថន័យលើកតម្កើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែករីកសាយភាយតម្លៃល្អប្រសើរ បន្ថែមកម្លាំងចិត្ត បំផុសគំនិត សម្រាប់ប្រជាជន វៀតណាមគ្រប់រូប ឲ្យកាន់តែមានទំនួលខុសត្រូវ ហ៊ានសុបិន ហ៊ានប្តេជ្ញា ហ៊ានរួមចំណែក៕