លោកជំទាវ Ngo Phuong Ly ភរិយារបស់អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Audrey Azoulay ចូលរួមការតាំងពិព័រណ៍ "We CAN" (រូបថត៖ TTXVN) |
ពិព័រណ៍ដែលរៀបចំដោយការិយាល័យយូរណេស្កូប្រចាំនៅទីក្រុងហាណូយ តាំងបង្ហាញស្នាដៃជិត ៣០ របស់និស្សិតមកពីខេត្ត Cao Bang, Ninh Thuan និង Vinh Long។ ស្នាដៃទាំងនេះគឺជាផលិតផលលេចធ្លោនៃគម្រោង "We CAN" ដែលជាគំនិតផ្តួចផ្តើមរួមគ្នារវាងអង្គការយូណេស្កូ និងក្រសួងអប់រំនិងបណ្តុះបណ្តាល ក្នុងគោលបំណងផ្តល់សិទ្ធិសិក្សារៀនសូត្រនិងអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយសម្រាប់ស្ត្រី និងកុមារីជនជាតិភាគតិចនៅក្នុងតំបន់ជួបការលំបាក។
ថ្លែងមតិនៅពិព័រណ៌នេះ អគ្គនាយិកាយូណេស្កូ លោកស្រី Audrey Azoulay បានទទួលស្គាល់ការប្តេជ្ញាចិត្តជាក់ស្តែងរបស់វៀតណាមចំពោះគោលដៅរបស់យូរណេស្កូ ជាពិសេសលើវិស័យអប់រំបរិយាប័ន្ននិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី ទាំងពីររូបបានឯកភាពថា ការអប់រំគឺជាឧបករណ៍គន្លឹះក្នុងការលើកកម្ពស់សមភាពយេនឌ័រ កំណត់ទិសដៅកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងរវាងវៀតណាមនិងអង្គការយូណេស្កូ៕

