លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បាន ក្រើនរំលឹកថា ព្យុះអាចបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ការបាក់ដី និងការជន់លិច ជាពិសេសតំបន់ភ្នំ តំបន់ដីទាប និងតំបន់ឆ្នេរសមុទ្រ នឹងមានគ្រោះថ្នាក់ខ្លាំងបំផុត។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវតែតាមដាន ស្ថានការណ៍ឱ្យបានដិតដល់ ដោយមានគោលដៅសង្គ្រោះមនុស្ស ការពារអាយុជីវិត ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងនិងសំខាន់បំផុត បន្ទាប់មកការពារទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ ធានាការឆ្លើយតបឲ្យបានលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព បំផុត។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មូលដ្ឋាននានាត្រូវជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារទឹកជំនន់ ការបាក់ដី តំបន់មាត់ ទន្លេនិងអូរ ទៅកាន់ទីតាំងសុវត្ថិភាព; ផ្តោតលើការធានាសុវត្ថិភាពសម្រាប់នាវាទូក ដឹកនាំយ៉ាងដិតដល់នូវការគ្រប់គ្រង ការសម្របសម្រួល និងការបញ្ចេញទឹកជំនន់ចេញ ពីសំណង់ធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធទំនប់អាងទឹក ដើម្បីមិនបណ្ដោយឲ្យកើត មានទឹកជំនន់ត្រួតគ្នា និងធានាសុវត្ថិភាពទំនប់អាងទឹកផងដែរ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចុះត្រួតពិនិត្យការងារបង្ការទប់ទល់ នឹងខ្យល់ព្យុះនៅសង្កាត់ Cua Lo ខេត្ត Nghe An៕

