នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបលោក Ali Ijaz Ahmad ប្រធាននិងជាអគ្គនាយកនៃក្រុមហ៊ុន Makara Capital Partners (សិង្ហបុរី)។ (រូបថត៖ Lai Hoa/VOV) |
ស្វាគមន៍ក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ ស្វែងរក ជំរុញការវិនិយោគ និង កិច្ចសហប្រតិបត្តិការអាជីវកម្មនៅវៀតណាមនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានប្រសាសន៍ថា វិស័យដែលក្រុមហ៊ុនចាប់អារម្មណ៍ដូចជា ឧស្សាហកម្មឱសថ-ជីវសាស្រ្ត និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ សុទ្ធតែជាអាទិភាពរបស់ វៀតណាម ដើម្បីអភិវឌ្ឍន៍តាមទិសដីលឿន បៃតង និងចីរភាព។លោកនាយករដ្ឋមន្រ្តី ស្នើឱ្យក្រុមហ៊ុន Makara Capital Partners ឆាប់សម្រេចចិត្តវិនិយោគ និងពង្រីកការវិនិ យោគនៅវៀតណាម ហើយអះអាងថា រដ្ឋាភិបាលវៀតណាមសន្យារួមដំណើរ និង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាព និងជោគជ័យនៅវៀតណាម៕

