លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី ២០។ (រូបថត៖ VOV) |
ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ ខាងកើត គឺជាតម្រូវការបន្ទាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ និង វិបុលភាពរួម; ស្នើឱ្យភាគីនានាគោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២ រក្សាការអត់ធ្មត់ មិនធ្វើឱ្យស្ថានការណ៍ស្មុគស្មាញ ដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងសម្របសម្រួលអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចក្រមប្រតិបត្តិ (COC) ឱ្យ បានជាក់ស្ដែងនិងមានប្រសិទ្ធភាព។ វៀតណាមគាំទ្រ និងត្រៀមខ្លួនជាស្រេច រួម ចំណែកដល់ដំណើរការសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាពនៅលើឧបទ្វីបកូរ៉េ; អំពាវនាវឱ្យភាគីនានា បន្តការចរចាឡើងវិញក្នុងពេលឆាប់ៗនេះ រក្សាការអត់ធ្មត់ ជៀសវាងធ្វើឲ្យភាពតានតឹងកើនឡើង និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សា ធ្វើការសន្ទនាដ៏ទូលំទូលាយ បង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ការជួយសង្គ្រោះមនុស្សធម៌ តាមនោះជំរុញដំណើរ ការផ្សះផ្សា និងរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ បរិយាប័ន្ន និងមានសុវត្ថិភាព; ស្នើសុំឱ្យដៃគូបន្តគាំទ្រ និងអមដំណើរអាស៊ានក្នុងដំណើរការនេះ។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុង គូឡាឡាំពួរ ស្តីពីខួបអនុស្សាវរីយ៍លើកទី ២០ នៃ EAS និងសេចក្តីថ្លែងការណ៍ EAS ស្តីពីការជំរុញការធ្វើមូលដ្ឋានីយកម្មក្នុងការព្យាករណ៍ និងការឆ្លើយតបនឹងគ្រោះ មហន្តរាយ រួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់ EAS នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ឆ្ពោះទៅរកតំបន់សន្តិភាព ស្ថិរភាព ចីរភាព និងវិបុលភាព៕

