លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនិងអ្នកជំនាញការស្ម័គ្រចិត្តវៀតណាម។ (រូបថត៖ Duong Giang/VNA) |
បន្ទាប់នោះ ចុះសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយ ដើម្បីលើក ទឹកចិត្តដល់ក្រុមរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅយោធភូមិភាគទី ៩ នោះ លោក នាយករដ្ឋមន្រ្តី បានស្នើឱ្យគណៈកម្មាធិការជាតិដឹកនាំការរុករក ប្រមូល និងកំណត់ អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី (ហៅកាត់ថាគណៈកម្មាធិការដឹកនាំលេខ៥១៥) សហការយ៉ាងជិតស្និទ្ធ កៀរគរជាអតិបរមានូវធនធាននិងការចូលរួមរបស់សង្គមជាតិ ទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល ក្នុងការងាររុករក ប្រមូលនិងកំណត់អត្ត សញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តពង្រឹងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយអាជ្ញាធរ និងប្រជាជនកម្ពុជា ដើម្បីសម្រួល ដល់ការងាររុករក និងប្រមូល; បំពេញឲ្យបានល្អនូវកិច្ចការបរទេសរវាងប្រជាជន និងប្រជាជន ចលនាកម្លាំង អង្គការ និងបុគ្គល ដើម្បីជួយឧបត្ថម្ភ សម្របសម្រួល និងផ្តល់ព័ត៌មាន៕

