នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ថ្លែងក្នុងជំនួបជាមួយសហគមន៍ជនវៀតណាមនៅប្រទេសចិន (រូបថត៖ Lai Hoa/VOV)

ជំនួបនេះមានការចូលរួមពីអាណិកជនវៀតណាមនិងនិស្សិត មកពីទីក្រុងធានជីន ទីក្រុងប៉េកាំង សៀងហៃ សានទុង ក្វាងស៊ី ហឺប៉ី ចំនួន ២៧០ នាក់ រួមជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតតំណាង សហគមន៍ជនជាតិ វៀតណាមជាង ១០០.០០០ នាក់នៅក្នុងប្រទេសចិន។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយសហគមន៍ជនវៀតណាមនៅចិន (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមគឺជាស្ពានមួយនិងអនុវត្តន៍គោលនយោបាយការបរទេសរបស់ប្រទេសជាតិ។ បច្ចុប្បន្ននេះមានប្រជាជនជាង ៦ លាននាក់រស់នៅក្នុង ១៣០ ប្រទេស។ ជនជាតិវៀតណាមគ្រប់រូប ទោះបីជានៅទីណាក៏ដោយ តែងតែសម្លឹងឆ្ពោះទៅមាតុភូមិរបស់ខ្លួន ហើយប្រាថ្នាចង់រួមចំណែកនិងរក្សាអត្តសញ្ញាណជាតិជានិច្ច; ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ; និងជាស្ពានតភ្ជាប់ការជួបប្រាស្រ័យប្រជាជនក្នុងប្រទេស។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា សហគមន៍ជន វៀត ណាមនៅក្រៅប្រទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន នៃផែនមហាសាមគ្គីជនជាតិទាំងមូល ហើយកំពុងរួមចំណែកកាន់តែខ្លាំងឡើងក្នុងបុព្វហេតុកសាងនិងការពារជាតិ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហគមន៍ជន វៀតណាមនៅចិននឹងតែងតែមានមោទនភាពចំពោះភាពជាជនជាតិវៀតណាម មោទនភាពដែលមានវប្បធម៌បង្កប់នូវអត្តសញ្ញាណជាតិ និងការរួមចំណែកក្នុងទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងចិន៕