ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ២១ មិថុនា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ នឹងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នំា អ្នកត្រួសត្រាយ លើកទី ១៦ នៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលប្រព្រឹត្តទៅនៅទីក្រុងធានជីន (Tianjin) និងបំពេញការ ងារនៅចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមិថុនា។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិនលោក Li Qiang និងប្រធាន អគ្គនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក Børge Brende៕