នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុងអេឡិចត្រូនិក (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុង គ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តបានរបស់វៀតណាមក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា; ស្នើឲ្យក្រុមហ៊ុនសាម ស៊ុងគ្រុប បន្តបើកទូលាយការវិនិយោគរបស់ខ្លួននៅវៀត ណាម ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D); ឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ជាពិសេសការផលិតបន្ទះឈីបនិងអេឡិចត្រូនិក។ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជំរុញការបង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម ផ្ទេរបច្ចេកវិទ្យាទៅវៀតណាម ...។
រីឯខ្លួនវិញ អគ្គនាយក លោក Roh Tae Moon បានឲ្យដឹងថា សាមស៊ុងវៀតណាមប្តេជ្ញាជានិច្ច រួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម និងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ជាពិសេស ចាប់តាំងពីដើមឆ្នាំនេះ សាមស៊ុងវៀតណាម បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន បង្កើតក្រុមឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីបង្កើតដំណើរការស្វែងរកកប្រភពផ្គត់ផ្គង់ជាប្រព័ន្ធ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះហត្ថលេខាលើស្លាកសញ្ញារំលឹកដល់ការផលិតទូរសព្ទដៃសាមស៊ុង ចំនួន ២ពាន់លានគ្រឿងនៅវៀតណាម៕

