ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV) |
ប្រគល់សេចក្តីសម្រេចរបស់ការិយាល័យនយោបាយស្តីពីមុខងារ ភារកិច្ច និង ការរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម តាមគំរូថ្មី លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា នៅក្នុងដំណាក់កាលបដិវត្តន៍ ទាំងអស់ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលកំណត់ថា “សាមគ្គីភាព” គឺជាតម្លៃ ស្នូល “មហាសាមគ្គីភាពជាតិទាំងមូល” គឺជាមាគ៌ាយុទ្ធសាស្ត្រ ជាប្រភពកម្លាំងនិងជា កម្លាំងចលករសំខាន់របស់បដិវត្តន៍វៀតណាម។ លោកអគ្គលេខាបក្សបានស្នើឱ្យ រណសិរ្សមាតុភូមិវៀតណាម និងអង្គការសមាជិកបន្តលើកកម្ពស់តួនាទីនយោបាយ ពង្រឹងការងារឃោសនា ប្រមូលផ្តុំ និងចលនាប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេស និងជនវៀតណាមនៅឯបរទេស។ លើកទឹកចិត្តឱ្យសហគ្រាស និងប្រជាជនជំរុញ ផលិតកម្ម អាជីវកម្ម ខិតខំសម្រេចបាននូវអត្រាកំណើនសេដ្ឋកិច្ច ៨% ក្នុងឆ្នាំ ២០២៥ និងអត្រាកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ៖
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងមតិដឹកនាំ។ (រូបថត៖ VOV) |


