អគ្គលេខាបក្សកុម្មុយនិស្តវៀត ណាមលោក តូ ឡឹម បានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាអង់គ្លេស លោក John Mcfall។ (រូបថត៖ VNA) |
លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានសភាជាន់ទាបអង់គ្លេស លោក Lindsay Hoyle។ (រូបថត៖ VNA) |
ថ្នាក់ដឹកនាំនៃព្រឹទ្ធសភា និងសភាជាន់ទាបអង់គ្លេសបានយល់ស្របនឹងសំណើរ បស់លោកអគ្គលេខាបក្ស តូ ឡឹម ដោយសន្យាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាប្រចាំនៅគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់; ការបង្កើតក្រុមសមាជិកសភាមិត្តភាព និងជំរុញ ការផ្លាស់ប្តូររវាងគណៈកម្មាធិការជំនាញ ការផ្លាស់ប្តូរបទពិសោធន៍នីតិបញ្ញត្តិ ការ សុក្រិតក្របខ័ណ្ឌច្បាប់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិ បត្តិការទ្វេភាគី៕


