លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងក្នុងពិធីរំលឹកខួបលើកទី ៧៨ ទិវាយុទ្ធជនពិការ យុទ្ធជនពលីនៅ Bac Ninh កាលពីថ្ងៃទី ១៥ ខែកក្កដា។ (រូបថត៖ VOV)
ក្នុងអត្ថបទ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ប្រពៃណី “ផឹកទឹក នឹកដល់ប្រភពដើម” គឺជាខ្សែអំបោះដ៏ពិសិដ្ឋមួយ ដែលតភ្ជាប់មនុស្សគ្រប់ជំនាន់ ជាប្រភព កម្លាំងខាងស្មារតីសម្រាប់ប្រជាជាតិជំនះពុះពារលើការលំបាកទាំងអស់ កសាង ប្រទេសជាតិកាន់តែរីកចម្រើន រឹងមាំ និងអរិយធម៌។ លោកអគ្គលេខាបក្ស បានសង្កត់ ធ្ងន់ថា មិនអាចមានប្រទេសវៀតណាមដែលអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មយ៉ាង ស៊ីជម្រៅដូចសព្វថ្ងៃនេះទេ ប្រសិនបើគ្មានការលះបង់ ការពលីសាច់ស្រស់ឈាម ស្រស់របស់យុទ្ធជនបដិវត្តន៍ កងទ័ព យុវជនស្ម័គ្រចិត្ត ប្រជាពលរដ្ឋនៅជួរមុខ និងលោកឪពុក អ្នកម្ដាយ ដែលត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីលើកទឹកចិត្តកូនៗរបស់ពួកគេឱ្យទៅកាន់ សមរភូមិ។
លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់អំណោយជូនយុទ្ធជនពិការ។ (រូបថត៖ VOV)
ដើម្បីបង្ហាញពីការដឹងគុណចំពោះប្រជាពលរដ្ឋជំនាន់មុនៗ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ចាំបាច់ត្រូវបន្តពង្រីកគោលនយោបាយសម្រាប់ជនមាន គុណូបការៈ ដោយផ្តោតធនធានលើការកែលម្អជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ជន មានគុណូបការៈ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ មូលដ្ឋានបដិវត្តន៍ និងមូលដ្ឋានតស៊ូចាស់ៗ។ លើសពីនេះ បណ្ដាមូលដ្ឋានក៏ត្រូវជំរុញ កម្មវិធីតបស្នងសងគុណ ដូចជាការកសាង ជួសជុលផ្ទះមេត្តាធម៌ ជួយឧបត្ថម្ភផ្នែក សុខាភិបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើតការងារប្រកបដោយ ចីរភាពដល់កូនចៅប្រជាពលរដ្ឋដែលមានគុណូបការៈ។ លោកអគ្គលេខាបក្សក៏បាន ស្នើឱ្យអនុវត្តន៍បច្ចេកវិទ្យាឌីជីថលក្នុងការកសាងមូលដ្ឋានទិន្នន័យរបស់ជនមានគុណូបការៈ តភ្ជាប់ប្រព័ន្ធគ្រប់គ្រង គាំទ្រដល់ការស្វែងរកអដ្ឋិធាតុយុទ្ធជនបលី និងកំណត់ អត្តសញ្ញាណយុទ្ធជនពលីដែលនៅខ្វះព័ត៌មានផងដែរ៕