លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា ចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។ (រូបថត៖ VOV)
វៀតណាមនិងចក្រភពអង់គ្លេស បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ១៩៧៣ ហើយចក្រភពអង់គ្លេស គឺជាប្រទេសមួយក្នុងចំណោមប្រទេស លោកខាងលិចដំបូងគេ ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។ ក្នុងអំឡុងពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ចំណងមិត្តភាពដ៏ជិតស្និទ្ធរវាង ប្រជាជននៃប្រទេសទាំងពីរ ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ជាពិសេស ដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស និងអៀរឡង់ខាងជើងរបស់លោក អគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ បានធ្វើឡើងចំឱកាសខួបអនុស្សាវរីយ៍លើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម - ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (២០១០-២០២៥) ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដើម្បីប្រទេសទាំងពីរ ក្រឡេកមើល ឡើងវិញនូវដំណើរសហប្រតិបត្តិការកន្លងមក វាយតម្លៃសមិទ្ធផលលេចធ្លោ ព្រមទាំង កំណត់ចក្ខុវិស័យថ្មីនិងទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលខាងមុខផងដែរ៕