រូបថតឧទាហរណ៍៖ VOV |
លោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើងដោយជោគជ័យ
(VOVWORLD) - នៅព្រឹកថ្ងៃទី ៣១ ខែតុលា យន្តហោះដែលដឹកលោកអគ្គលេខាបក្ស តូ ឡឹម និងលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការទៅកាន់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ចាប់ពីថ្ងៃទី ២៨-៣០ ខែតុលា តាមការអញ្ជើញរបស់នាយក រដ្ឋមន្ត្រីចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង លោក Keir Starmer។

