លោកអគ្គលេខាបក្ស តូឡឹម សួរសុខទុក្ខប្រជាពលរដ្ឋមកធ្វើនិតិវិធីរដ្ឋបាលនៅមជ្ឈមណ្ឌលរដ្ឋបាលឃុំ Phuc Thinh។ រូបថត៖ Van Hieu/VOV

នារសៀលថ្ងៃទី១ ខែកក្កដា នៅទីក្រុងហាណូយ ក្នុងថ្ងៃប្រតិបត្តិការដំបូងនៃអាជ្ញាធរមូលដ្ឋាន ២ កម្រិត លើទូទាំងប្រទេស លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញទៅទស្សនា និងត្រួតពិនិត្យដំណើរការប្រតិបត្តិការនៅឃុំ Phuc Thinh មជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈនៅលើវិថី Vo Chi Cong និងនៅសង្កាត់ Tay Ho។ នៅទីកន្លែងដែលបានទៅទស្សនា លោកអគ្គលេខាបក្ស តូ ឡឹម និងក្រុមការងារបានត្រួតពិនិត្យការងារត្រៀមរៀបចំតាំងពីធនធានមនុស្សរហូតដល់ហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តប្រព័ន្ធអ៊ីនធឺណិតក្នុងការគ្រប់គ្រងនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន និងអាជីវកម្មក្នុងតំបន់។ ការវាយតម្លៃជាបឋមបង្ហាញថា ប្រតិបត្តិការរបស់អង្គភាពរដ្ឋបាលថ្មីបានប្រព្រឹត្តទៅដោយរលូន ហើយគ្រប់នីតិវិធីរបស់ប្រជាជនត្រូវបានកម្មាភិបាលទទួលនិងដោះស្រាយដោយរលូនផងដែរ៕