លោកអគ្គលេខាបក្ស តូ ឡឹម គល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ (រូបថត៖ VOV) |
ប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី១ ជូនក្រសួងវប្បធម៌ កីឡា និងទេស ចរណ៍ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា បច្ចុប្បន្នប្រទេសជាតិកំពុងកសាង វប្បធម៌វៀតណាមដ៏ជឿនលឿន សម្បូរទៅដោយអត្តសញ្ញាណជាតិ; រំលេចតួនាទី របស់មនុស្សជាស្នូល ជាកម្មវត្ថុ ជាគោលដៅ និងកម្លាំងចលករនៃការអភិវឌ្ឍ; ឆ្ពោះទៅ រកការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ កសាងទីផ្សារវប្បធម៌ប្រកបដោយភាពស្អាតស្អំ; កសាងបរិយាកាសវប្បធម៌និងជីវភាពវប្បធម៌; លើកកម្ពស់ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃ គ្រួសារ និងប្រព័ន្ធតម្លៃមនុស្សវៀតណាម។ ដូច្នេះហើយ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា វប្បធម៌ត្រូវតែដើរមុនគេមួយជំហាន ដើម្បីបំភ្លឺផ្លូវ ដឹកនាំ ពង្រឹងទំនុកចិត្ត និងបង្កើតសមត្ថភាពទន់របស់ជាតិ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV) |
"អភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតឱ្យក្លាយជាសសរស្តម្ភថ្មី នៃកំណើន; សុក្រិតស្ថាប័នទីផ្សារវប្បធម៌ យន្តការហិរញ្ញវត្ថុ គោលនយោបាយពន្ធ ឥណទាន ដីធ្លី ការវិនិយោគ ទិន្នន័យ; លើកទឹកចិត្តសហគ្រាសវប្បធម៌ ការចាប់ផ្តើម អាជីវកម្មដោយភាពច្នៃប្រឌិត; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ផលិតកម្ម ការចែកចាយ និងការប្រើប្រាស់ផលិតផលវប្បធម៌; កសាងចង្កោម សួនឧស្សាហកម្ម ច្នៃប្រឌិត "ជ្រលងវប្បធម៌" ដែលផ្សារភ្ជាប់ជាមួយទីក្រុងធំៗ និងមជ្ឈមណ្ឌល ទេសចរណ៍”៕


