បន្ទាប់ពី ១០ ឆ្នាំនៃការបង្កើតទីរួមខេត្ត Dong Trieu បានក្លាយជាទីក្រុងទី ៥ ក្រោមឱវាទខេត្ត Quang Ninh មួយឆ្នាំឆាប់ជាង ភារកិច្ចដែលបានដាក់ចេញ។ (រូបថត៖ VOV) |
“ការដែល Dong Trieu ត្រូវបានលើកកម្រិតទៅជាទីក្រុងក្រោមឱវាទខេត្ត មិន ត្រឹមតែបញ្ជាក់ពីជំនឿជាក់របស់មជ្ឈិមចំពោះឋានៈ និងសក្ដានុពលអភិវឌ្ឍន៍របស់ មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់បក្សភាគ អាជ្ញាធរ និងប្រជាជន Dong Trieu ដើម្បីបន្តពង្រីកយ៉ាងខ្លាំងក្លាថែមទៀតនូវប្រពៃណីដ៏ភ្លឺស្វាង ស្មារតីសាមគ្គី ភាព នវានុវត្តនភាព និងសេចក្តីប្រាថ្នានៃការអភិវឌ្ឍ ដើម្បីពង្រឹងតួនាទីជាសសរស្តម្ភដ៏ សំខាន់មួយ ក្នុងការការតភ្ជាប់តំបន់ទៀតផង។ តាមនោះ រួមចំណែកជួយខេត្ត Quang Ninh ខិតទៅជិតគោលដៅក្លាយជាទីក្រុងក្រោមឱវាទមជ្ឈិមនៅឆ្នាំ ២០៣០; នៅឆ្នាំ ២០៥០ នឹងក្លាយជាតំបន់ទីក្រុងដ៏ធំដោយមានឋានៈនៅក្នុងតំបន់ និងអន្តរជាតិ និងជាក្បាល រថភ្លើងមួយក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ”៕

