អញ្ជើញចូលរួមក្នុងពិធីមានវត្តមាន លោក ឡេ ក្វឹក មិញ សមាជិកមជ្ឈិមបក្ស និពន្ធនាយកនៃកាសែត ញិនយិន អនុប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម និងជាប្រធានសមាគមអ្នកកាសែតវៀតណាម; លោក ដូ ទៀន ស៊ី សមាជិកមជ្ឈិមបក្ស អគ្គនាយកវិទ្យុសំឡេងវៀតណាម អនុប្រធាននាយកដ្ឋានឃោសនាការមជ្ឈិមនិងជាប្រធានគណៈកម្មាធិការដឹកនាំមហោស្រពផ្សាយសំឡេងទូទាំងប្រទេសលើកនេះ។
ដោយវាយតម្លៃខ្ពស់ចំពោះគុណភាពនៃកម្មវិធីដែលចូលរួមក្នុងមហោស្រពឆ្នាំនេះ អ្នកកាសែត ហ្វាម ម៉ាញហ៊ុង អគ្គនាយករងវិទ្យុសំឡេងវៀតណាម និងជាប្រធានគណៈកម្មាធិការរៀបចំមហោស្រពផ្សាយសំឡេងលើកទី ១៧ បានឲ្យដឹងថា ស្នាដៃចូលរួមប្រឡងក្នុងឆ្នាំនេះបានឆ្លុះបញ្ជាំងពីគុណភាពនៃខ្លឹមសារនិងការបង្ហាញគួរឲ្យកត់សម្គាល់។ ប្រការនេះបញ្ជាក់ពីនិន្នាការខ្ជាប់ខ្ជួននៃការផ្សាយរបស់វិទ្យុទំនើប ដោយផ្តោតលើអ្នកស្តាប់ និងបម្រើតម្រូវការព័ត៌មានកាន់តែចម្រុះរបស់សាធារណជន។ ជាពិសេស ទម្រង់ផតខាសបានបង្ហាញពីភាពសម្របខ្លួនយ៉ាងរហ័សទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយទំនើប និងពហុវេទិកា ដែលរួមចំណែកដល់ការបើកទូលាយសម្រាប់ទស្សនិកជន។
លោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម បានសង្កត់ធ្ងន់ថា៖ “អង្គភាពដែលចូលរួមទាំងអស់បានធ្វើការស្រាវជ្រាវ និងរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយជ្រើសរើសប្រធានបទសំខាន់ៗ ទាក់ទងនឹងព្រឹត្តិការណ៍ជាតិ បញ្ហាសង្គមដែលកំពុងមានការយកចិត្តទុកដាក់ពិសេស និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃតំបន់នីមួយៗ។ ប្រធានបទមានភាពសម្បូរបែប និងចម្រុះ ជាមួយនឹងរឿងរ៉ាវដ៏រំជួលចិត្តអំពីជីវភាពនៃការងាររបស់ប្រជាជន ដែលបះដល់បេះដូងអ្នកស្តាប់”។
នៅក្នុងមហោស្រពផ្សាយសំឡេងលើកទី១៧នេះ អ្នកយកព័ត៌មាន និងអ្នកកែសម្រួលមកពីក្រសួងការបរទេស (VOV5) បានឈ្នះពានរង្វាន់ជាច្រើនផងដែរ៕
