ថ្វីត្បិតតែមកពីប្រទេសជាច្រើនក៏ដោយ ប៉ុន្តែពួកគេសុទ្ធតែទទួលបានអារម្មណ៍យ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ ដ៏ជ្រាលជ្រៅ និងមោទនភាពជាតិរបស់ប្រជាជនវៀតណាមដែលកំពុងរីកសាយភាយ ពាសពេញគ្រប់ច្រកល្ហក។
ភ្ញៀវទេសចរបរទេសសម្របខ្លួនទៅក្នុងបរិយាកាសដ៏សប្បាយរីករាយនៃទីក្រុងហាណូយ។(រូបថត៖ nongnghiepmoitruong.vn) |
“ខ្ញុំពិតជាអន្ទះសារនិងទន្ទឹងរង់ចាំមើលពិធីព្យុហយាត្រា និងដង្ហែរក្បួន ក៏ដូចជាសកម្មភាពពិធីបុណ្យនៅប្រទេសវៀតណាមនៅថ្ងៃទី ២ ខែកញ្ញា ខាងមុខ។ ខ្ញុំអាចទទួលបានអារម្មណ៍យ៉ាងច្បាស់អំពីភាពអន្ទះសារ ការទន្ទឹងរង់ចាំពីអ្នកស្រុក យុវជន រហូតដល់ភ្ញៀវទេសចរបរទេសដូចខ្ញុំ។ ខ្ញុំប្រាកដថានេះនឹងជាព្រឹត្តិការណ៍ដ៏អស្ចារ្យបំផុត និងមិនអាចបំភ្លេចបាន”។
ភ្ញៀវទេសចរប្រុសម្នាក់ ចាប់អារម្មណ៍នឹងបរិយាកាសនៅទីក្រុងហាណូយ អបអរសាទរខួបទិវាបុណ្យជាតិ ទី២ កញ្ញា។ (រូបថត៖ Nguyen Dat/laodong.vn) |
“នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួម ទទួលបទពិសោធន៍នេះ ខ្ញុំឈរស្តាប់ និងមើលឃើញទាំងស្រុង ហើយទះដៃជាមួយ មនុស្សជាច្រើន។ ខ្ញុំបានដឹងព័ត៌មានជាច្រើន ហើយអានច្រើនអំពីលោកប្រធានហូជីមិញ។ យើងបានឃើញវិមានតម្កល់សពលោកប្រធានហូជីមិញដោយផ្ទាល់ភ្នែក។ ហើយយើងមានអំណរគុណយ៉ាងខ្លាំងដែលបានចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ”។
អារម្មណ៍ដ៏ពិសិដ្ឋ និងមោទនភាពរបស់ប្រជាជនវៀតណាមបានបានធ្វើឱ្យមាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានប៉ះដល់ក្រអៅបេះដូងរបស់មិត្តភក្តិជុំអន្តរជាតិ៕


