សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិក និងរុស្ស៊ីទាំងពីរបាន សន្ទនាតាមទូរស័ព្ទ ហើយប្រធានាធិបតីអាមេរិកកំពុងព្យាយាមជំរុញការបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Trump និងលោក Putin បានជួបសន្ទនាតាមទូរស័ព្ទរយៈពេល ៩០ នាទីនៅថ្ងៃទី ១២ ខែកុម្ភៈ។ រូបថត៖ NYT

ទន្ទឹមនឹងន៉ សាធារណៈមតិនៅរុស្ស៊ីមានការប្រុងប្រយ័ត្នចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី។ អ្នកនយោបាយរុស្ស៊ីបានឲ្យដឹងថា វានៅតែឆាប់ពេកដើម្បីនិយាយអំពីចំណុចរបត់នៃទំនាក់ទំនងរុស្ស៊ី-អាមេរិក។ ធ្វើរអត្ថាធិប្បាយលើការសន្ទនាតាមទូរស័ព្ទនេះ អនុប្រធានព្រឹទ្ធសភារុស្ស៊ី លោក Konstantin Kosachev បាននិយាយថា វានៅឆ្ងាយដើម្បីនិយាយអំពីការទម្លុះទម្លាយក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក ពីព្រោះទំនាក់ទំនងនេះត្រូវបាន "បំផ្លិចបំផ្លាញក្នុងរយះពេល" យូរពេក។ ប្រធានគណៈកម្មាធិការគោលនយោបាយព័ត៌មាន និងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធផ្សព្វផ្សាយនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Alexey Pushkov បានព្រមានថា ភាគីដែលមិនចង់ទំនាក់ទំនងល្អប្រសើររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក អាចព្យាយាមបំផ្លាញទំនាក់ទំនងដែលបានបង្កើតថ្មីនេះ។ ខណៈពេលដែលស្វាគមន៍ការសន្ទនាជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីការបង្កកមួយរយៈពេលប្រធានគណៈកម្មាធិការការពារជាតិនៃសភា Duma (សភាជាន់ទាបរុស្ស៊ី) លោក Andrei Kartapolov បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកងទ័ពរបស់ប្រទេសនេះ ក្នុងការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន៕