នៅពេលដែលមេដឹកនាំទាំងពីរបានឡើងលើវេទិកាកិត្តិយស ភ្លេងជាតិស្លូវ៉ាគីនិងវៀតណាម បានបន្លឺឡើងក្រោមទង់ជាតិនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរបានឧទ្ទេសនាមអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដែលចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ច ហើយបានធ្វើជាសាក្សីនៅពិធីព្យុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សា និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងស្លូវ៉ាគី។ មុនពេលចាប់ផ្តើមកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងស្លូវ៉ាគី៕