ដោយកោតសរសើរ "កិច្ចខិតខំប្រឹងប្រែងការទូតដែលមិនជះនឿយហត់ក្នុងរយៈពេលជាច្រើនសប្តាហ៍" សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា "កិច្ចព្រមព្រៀងត្រូវបានរៀបចំឡើងដើម្បីបញ្ឈប់អរិភាពជាស្ថាពរ" និង "បង្កើតលក្ខខណ្ឌដើម្បីស្តារឡើងវិញបរិយាកាសសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរវិលត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព" នៅតាមព្រំដែនទាំងសងខាង។ អាមេរិកនិងបារាំងនឹងខិតខំ “ធានាឲ្យកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តយ៉ាងពេញលេញ និងរក្សាការការប្តេជ្ញាចិត្តក្នុងការការពារវិបត្តិនេះមិនក្លាយជាវដ្តនៃអំពើហិង្សាថ្មីមួយ” ក៏ដូចជាដឹកនាំកិច្ចខិតខំអន្តរជាតិដើម្បីបម្រើដំណើរការ “កសាងសមត្ថភាព” សម្រាប់កងទ័ពលីបង់។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
ថ្លែងពីសេតវិមាន ប្រធានាធិបតីអាមេរិកបានឲ្យដឹងថា លោកទើបបានបញ្ចប់ការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងនាយករដ្ឋមន្ត្រីបណ្តោះអាសន្នលីបង់ លោក Najib Mikati ដែលក្នុងនោះភាគីទាំងពីរបានប្រកាសថា រដ្ឋាភិបាលរបស់ខ្លួនបានទទួលយកកិច្ចព្រមព្រៀងឈប់បាញ់។ លើសពីនេះ លោកប្រធានាធិបតី Biden បានបញ្ជាក់ថា បទឈប់បាញ់នឹងចូលជាធរមានចាប់ពីម៉ោង ៤៖០០នាទី ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក (៩៖០០នាទីព្រឹកថ្ងៃដដែល ម៉ោងនៅទីក្រុងហាណូយ)។
យោងតាមអាជ្ញាធរមូលដ្ឋាន កិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសលីបង់ តម្រូវឱ្យទាហានអ៊ីស្រាអែលដកខ្លួនចេញពីភាគខាងត្បូងលីបង់ ហើយទាហានលីបង់នឹងត្រូវបានដាក់ពង្រាយនៅតំបន់នោះ។ ក្រុមហេសបូឡានឹងបញ្ឈប់វត្តមាននៃកម្លាំងប្រដាប់អាវុធរបស់ខ្លួន តាមព្រំដែនភាគខាងត្បូងនៃទន្លេលីតានី៕

