ដោយសារខ្យល់ព្យុះលេខ៥ ឃុំ Hoi Xuan ខេត្ត Thanh Hoa ត្រូវបានជន់លិច អាជ្ញាធរ និងប្រជាជនកំពុងជម្លៀសប្រជាជនដើម្បីបញ្ចៀសទឹកជំនន់ (រូបថត៖ Nguyen Nam/TTXVN)

ដើម្បីជំនះពុះពារលើផលវិបាកបណ្តាលពីព្យុះ Kajiki និងទឹកជំនន់ នាថ្ងៃទី ២៦ សីហា លោកនាយករដ្ឋមន្ត្រីបានចេញសារទូរលេខ ដោយតម្រូវឲ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa, Nghe An, ខេត្ត Ha Tinh និងតំបន់ដែលរងផលប៉ះពាល់ដោយព្យុះនេះ ត្រូវផ្តោតលើតំបន់រងការកាត់ផ្តាច់ដោយសារគ្រោះធម្មជាតិ; ការស្វែងរកមនុស្សបាត់ខ្លួន; ជួយសង្គ្រោះអ្នករបួស; ឧបត្ថម្ភប្រជាជន ជួសជុលផ្ទះដែលដំបូលបាក់រលំ ឬខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់។ ផ្តោតលើការជួសជុលជាបន្ទាន់នូវបរិក្ខារអប់រំ និងសុខាភិបាលដែលខូចខាតដោយព្យុះ និងទឹកជំនន់ (បញ្ចប់មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៥); ជួសជុលផ្លូវដែលស្ទះ និងបាក់ដីយ៉ាងឆាប់រហ័ស ធានាសុវត្ថិភាពចរាចរណ៍ បម្រើដល់ការធ្វើដំណើរទៅមករបស់ប្រជាជននិងការងារជួយសង្គ្រោះ។

លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យត្រៀមកម្លាំង សម្ភារៈ និងមធ្យោបាយ ដើម្បីជួយសង្គ្រោះប្រជាជនឱ្យបានទាន់ពេលវេលា ក្នុងការជម្នះផលវិបាកនៃខ្យល់ព្យុះ និងទឹកជំនន់។

ខាងមូលដ្ឋានវិញ ខេត្ត Nghe An កំពុងផ្តោតលើការជួយសង្គ្រោះតំបន់ដំណាំលិចទឹក និងការពារផលិតកម្មកសិកម្ម។ នៅ Ha Tinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ha Tinh លោក Vo Trong Hai បានស្នើឲ្យមានការចល័តកម្លាំងមូលដ្ឋាន; ត្រូវដាក់ពង្រាយកម្លាំងគាំទ្រភ្លាមៗ ដើម្បីជួសជុលសាលារៀនជាបន្ទាន់ ធ្វើអនាម័យបរិស្ថានសិក្សានិងធានាសុវត្ថិ ភាពមុនថ្ងៃបើកបវេសនកាល៕