កុមារប៉ាឡេស្ទីនម្នាក់ដើរកាត់រថយន្តដែលរងការខូចខាត ខណៈមនុស្សពិនិត្យមើលទីតាំងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើផ្ទះមួយនៅក្នុងក្រុង Gaza ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Mahmoud Issa) |
អ្នកស្លាប់បាត់បង់ជីវិតភាគច្រើនជាជនស៊ីវិល ក្នុងនោះមានកុមារ ៣៨ នាក់ និងស្ត្រី ១៣២នាក់។ ការស្លាប់និងរបួសដែលបណ្តាលមកពីការវាយប្រហាររបស់កងកម្លាំងទ័ពអាកាសអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីនៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមិថុនា ក៏មិនត្រូវបានលើកឡើងដែរ។
ទាក់ទិននឹងដំណើរការចរចានុយក្លេអ៊ែររវាងអាមេរិកនិងអ៊ីរ៉ង់ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Majid Takht Ravanchi បានបញ្ជាក់ថា ទីក្រុង តេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការចរចានុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ប្រសិនបើរដ្ឋាភិបាលអាមេរិកប្តេជ្ញាបោះបង់ ចោលនូវចេតនាបន្តការវាយប្រហារយោធាប្រឆាំងនឹងអ៊ីរ៉ង់។ លោក Ravanchi បានឲ្យដឹងថា មន្ត្រីអាមេរិកបានជូនដំណឹងដល់អ៊ីរ៉ង់តាមរយៈអន្តរការីអំពីបំណងចង់បន្តការចរចាឡើងវិញ។ ទោះបីជាយ៉ាងណាក៏ ដោយ ទីក្រុងវ៉ាស៊ីនតោន មិនទាន់ផ្តល់ការធានាដ៏សំខាន់បំផុតថា ខ្លួននឹងមិនវាយប្រហារទីក្រុងតេអេរ៉ង់ទេ ខណៈដែលការចរចាកំពុងបន្ត។
នៅថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនឹងមិនផ្តល់សម្បទានណាមួយដល់ប្រទេសអ៊ីរ៉ង់ ហើយនឹងមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយប្រទេសនេះឡើយ ដោយលើកហេតុផលថា រោងចក្រនុយក្លេអ៊ែររបស់ទីក្រុង Tehran ត្រូវបាន "បំផ្លាញទាំងស្រុង"។
ទន្ទឹមនឹងនោះ នាថ្ងៃទី ២៩ មិថុនា ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានប្រកាសថា ក្រុងតេអេរ៉ង់បានផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយនិយាយថា ប្រមុខទីភ្នាក់ងារបានធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សាធារណៈរដ្ឋអ៊ីស្លាម៕

