កម្មវិធីសម្តែងយូហ្គាអន្តរជាតិ - Da Nang ឆ្នាំ ២០២៥ ក្រោមប្រធានបទ "យូហ្គា - ដើម្បីពិភពលោក ដើម្បីសុខភាពរួម" ។ រូបថត៖ Vinh Thong/VOV ភូមិភាគកណ្តាល |
កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសហភាពអង្គការមិត្តភាពនិងសមាគមមិត្តភាពវៀតណាម-ឥណ្ឌា ទីក្រុង Da Nang សម្របសម្រួលជាមួយស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម និងស្ថាប័ននិងអង្គភាពពាក់ព័ន្ធ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីមនុស្សជាង ១.០០០ នាក់ជាសមាជិកមជ្ឈមណ្ឌលនិងក្លឹបយូហ្គាចំនួន ៥២ និងអ្នកស្រឡាញ់យូហ្គា នៅក្នុងទីក្រុង Da Nang និងបណ្តាខេត្តជិតខាង។ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចែករំលែកថា៖
លោកស្រី Nguyen Thi Anh Thi ថ្លែងក្នុងព្រឹត្តិការណ៍។ រូបថត៖ Vinh Thong/VOV ភូមិភាគកណ្តាល |
“ព្រឹត្តិការណ៍នេះមិនត្រឹមតែរួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Da Nang ជាមួយមូលដ្ឋាន និងដៃគូនានារបស់ឥណ្ឌា ណែនាំតម្លៃវប្បធម៌ឥណ្ឌាក្នុង Yoga ដល់ប្រជាជនទីក្រុង Da Nang ប៉ុណ្ណោះទេ ថែមទាំងមានសារសំខាន់ក្នុងការជំរុញការហាត់ប្រាណ និងលើកកំពស់សុខភាពប្រជាជនផងដែរ។ ទន្ទឹមជាមួយគ្នានោះ រួមចំណែកនាំរូបភាពទីក្រុងនិងប្រជាជននៃទីក្រុង Da Nang ដ៏រួសរាយរាក់ទាក់និងសមាហរណកម្មទៅកាន់មិត្តភក្តិទាំងជាតិនិងអន្តរជាតិ”៕


