ចំនួនអ្នកស្លាប់ និងរងរបួសដោយសារអំពើហិង្សាលើជាតិសាសន៍ នៅក្នុងខេត្ត Sweida គិតត្រឹមបច្ចុប្បន្ន (ក្នុងអំឡុងថ្ងៃទី ១៣-២០ កក្កដា) បានកើនឡើងរហូតដល់ ១.១២០នាក់។

ទន្ទឹមនឹងនេះដែរ ប្រភពព័ត៌មានក្នុងតំបន់មួយចំនួនបានឲ្យដឹងថា ការប្រយុទ្ធគ្នានៅខេត្ត Sweida ក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍គឺកាន់តែសាហាវជាងមុន ដែលស្មើរនឹងដំណាក់កាលដំបូងនៃជម្លោះ (ថ្ងៃទី ១៣-១៤ ខែកក្កដា)។ គួរកត់សម្គាល់ថា ក្រៅពីខ្មាន់កាំភ្លើង Bedouin ដែលមានវត្តមាននៅក្នុង Sweida និងតំបន់ជុំវិញចាប់តាំងពីជម្លោះបានផ្ទុះឡើង នាប៉ុន្មានថ្ងៃកន្លងទៅ ខ្មាន់កាំភ្លើងរាប់រយនាក់មកពីកុលសម្ព័ន្ធ Bedouin នៅទូទាំងប្រទេសស៊ីរីបានសម្រុកចូលខេត្ត Sweida ដើម្បីចូលរួមក្នុងការប្រយុទ្ធ។

នៅថ្ងៃដដែលនោះ សារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថា ប្រទេសនេះបានសម្របសម្រួលជាមួយសហរដ្ឋអាមេរិកដើម្បីផ្ទេរជំនួយមនុស្សធម៌ និងបរិក្ខារពេទ្យមួយចំនួនដោយជោគជ័យទៅកាន់ខេត្ត Sweida នៅយប់ថ្ងៃទី ១៩ ខែកក្កដា៕