សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Minh Vu។ (រូបថត៖ VOV Phnom Penh) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Nguyen Minh Vu បានអបអរសាទរចំពោះ សមិទ្ធផលដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា រួមទាំងតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន។ លោកឯកអគ្គរដ្ឋទូត បានអះអាងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបន្តនាំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព៕

