លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមនិងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សា “តើសតវត្សអាស៊ីកំពុងប្រឈមមុខនឹងបញ្ហាដែរឬទេ?”។ (រូបថត៖ VGP/Nhat Bac) |
“អាស៊ីត្រួសត្រាយផ្លូវក្នុងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការពារយ៉ាងខ្ជាប់ខ្ជួននូវតម្លៃជា មូលដ្ឋានស្នូលក្នុងទំនាក់ទំនងអន្តរជាតិ។ ម្ចាស់ការសន្ទនា គ្រប់គ្រងការខ្វែងគំនិតគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ពង្រឹងការតភ្ជាប់ក្នុង និងក្រៅតំបន់; លើកកម្ពស់ពហុភាគី និយម គោរពច្បាប់អន្តរជាតិ លើកកម្ពស់ស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការអន្តរ ជាតិ កសាង និងពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ដើម្បីឲ្យអាស៊ីពិតជាក្លាយជាទីបង្អែក មួយដែលអាចទុកចិត្តបានរបស់ពិភពលោក”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ពិភាក្សាជាមួយវាគ្មិន និងភ្ញៀវក្នុងសម័យពិភាក្សា។ រូបថត៖ VGP/Nhat Bac |
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចូលរួម ហើយសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក ប្រទេសចិន និងប្រទេសដទៃទៀតនឹងរួម ដំណើរ គាំទ្រ និងជួយឧបត្ថម្ភក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ៕


