នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងគណៈប្រតិភូអញ្ជើញមកដល់ទីក្រុងហាណូយ បញ្ចប់ដំណើរបំពេញការងារនៅប្រទេសចិនដោយជោគជ័យ (រូបថត៖ VGP/Nhat Bac)

ក្នុងដំណើរបំពេញទស្សនកិច្ចការងារចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល SCO បើកទូលាយ ដោយប្រធានបទ “អនុវត្តន៍ពហុភាគីនិយម រក្សាសន្តិសុខក្នុងតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព”; អញ្ជើញជួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសនិងអង្គការអន្តរជាតិ ដូចជា៖ អគ្គលេខាធិការ ប្រធានរដ្ឋឡាវ; ប្រធានាធិបតីរុស្ស៊ី; ប្រធានាធិបតីម៉ុងហ្គោលី; ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន; នាយករដ្ឋមន្ត្រីកម្ពុជា; នាយករដ្ឋមន្ត្រីម៉ាឡេស៊ី; នាយករដ្ឋមន្ត្រីឥណ្ឌា; នាយករដ្ឋមន្រ្តីអាមេនី; នាយករដ្ឋមន្ត្រីប៉ាគីស្ថាន; នាយករដ្ឋមន្ត្រីនេប៉ាល់; អគ្គលេខាធិការអង្គការសហប្រជាជាតិ អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការ SCO ។ល។

ក្នុងបណ្តាសកម្មភាពជាមួយថ្នាក់ដឹកនាំចិន លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping; ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Wang Huning; និងជួបធ្វើការជាមួយសាជីវកម្ម ឈានមុខគេរបស់ចិនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ការផលិតរថយន្តអគ្គិសនី។ល។